ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ២៥នាក់នៃសាកលវិទ្យាល័យបាត់ដំបង បរិច្ចាគប្រាក់បៀវត្ស និងថវិកាជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

On Monday, April 20th, 2020 in Uncategorized. No Comments

(បាត់ដំបង)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំចំនួន២៥នាក់ នៃសាកលវិទ្យាល័យបាត់ដំបង បានបរិច្ចាគប្រាក់បៀវត្ស និងថវិការបស់ខ្លួន ចាប់ពី៣ខែ ដល់៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់សរុបជាង១១លានរៀល និង១,៥០០ដុល្លារអាមេរិក។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះថា សាកលវិទ្យាល័យបាត់ដំបង បានគោរពប្រតិបត្តិតាមគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។

លោកជំទាវ សៀង ឯមទទឹម បន្ដទៀតថា តាមគំរូវីរភាពនេះហើយ សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង នាយក-នាយករង ប្រធានមជ្ឈមណ្ឌល ការិយាល័យ និងបុគ្គលិកអប់រំនៃសាកលវិទ្យាល័យបាត់ដំបង សូមចូលរួមសម្តែង នូវសមានចិត្ត តាមរយៈការស្ម័គ្រចិត្ត រួមបរិច្ចាគប្រាក់បៀវត្សមួយចំនួនជូនដល់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចបានបរិច្ចាគប្រាក់ បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៦ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩៕


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


General Information