មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀបចំការ ការពារសារណាបទសម្រាប់និស្សិត

On Tuesday, October 29th, 2019 in Competition. No Comments

ថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ A1 នៃសាកលវិទ្យាល័យបាត់ដំបង មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀបចំការ ការពារសារណាបទសម្រាប់និស្សិតជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និង វិស្វកកម្មសំណង់ស៊ីវីល ឆ្នាំទី៤ និង ឆ្នាំទី៥ ដើម្បីធ្វើការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបាត់ដំបង។ វាហាក់ដូចជា មួយពព្រិចភ្នែក ក្នុងដំណើរជីវិតជានិស្សិតថ្នាក់បរិញ្ញាបត្រ ទោះបីជាជួបឧបសគ្គខ្លះ តែយើងមិនដែលគេចវេសឡើយ យើងតែងតែបណ្តុះខ្លួនឯងឲ្យចេះ តស៊ូ និង ជំនៈ គ្រប់ឧបសគ្គទាំងនោះ ដើម្បីទទួលនូវភាពជោគជ័យនាពេលខាងមុខនេះ! តំណាងឲ្យសាកលវិទ្យាល័យ សូមជូនពរប្អូនៗទទួលបាននូវ លទ្ធផលល្អចំពោះការ ការពារសារណាបទនេះ ព្រមទាំងទទួលបាន ពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


General Information