On Monday, August 10th, 2020 in Competition. No Comments
ព្រឹត្តិការណ៍ប្រកួតប្រជែង “ទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិកសកល អាលីបាបា ឆ្នាំ២០២០” ដែលត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យបាត់ដំបង និងសាលាធុរកិច្ច អាលីបាបា ក្រោមកិច្ចសហការ និងឧបត្តម្ភកម្មវិធី ពីក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន អ៊ីនធើណិត អនឡាញ សាកលវិទ្យាល័យ គួយលីន ប្រទេសចិន និងក្រុមហ៊ុន Cambodia Internet Start-up Association ត្រូវបានរៀបឡើងដោយភាពរលូន និងជោគជ័យ។ ការប្រកួតប្រជែងនេះ គឺជាលើកដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា ដែលសាកលវិទ្យាល័យបាត់ដំបង ទទួលបានសិទ្ធិក្នុងការរៀបចំ ដើម្បីចម្រាញ់យកក្រុមដែលមានសមត្ថភាពខ្ពស់ធ្វើការប្រកួតប្រជែងតាមរយៈអនឡាញ ជាលក្ខណៈសកល។ កម្មវិធីនេះមានគោលបំណងអោយយុវជនខ្មែរចូលរួមបញ្ចេញសមត្ថភាពស្វែងរកដំណោះស្រាយបែប ឌីជីថល ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ កូវីដ ១៩នេះ។ តាមរយៈកម្មវិធីនេះយើងបានធ្វើការជ្រើសរើស និងចូលរួមពីនិស្សិតចំនួន ១១៤ រូប ស្មើនឹង ២៧ ក្រុម ដែលពួកគាត់មកពីសាកលវិទ្យាល័យចំនួន ១៧ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លងតាមរយៈការវាយតម្លៃយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការប្រកបដោយសុក្រិតភាព យើងបានរកឃើញ ៣ ក្រុម ដើម្បីបន្តទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រផងដែរ។ កម្មវិធីនេះអាចសម្រេចទៅបានដោយកិច្ចសហការពីក្រុមហ៊ុន អ៊ីនធើណិតអនឡាញ ក្រុមហ៊ុន Cambodia Internet Start-up Association, ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនរវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ក៍ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀតជាច្រើន។
Leave a Reply