កិច្ចប្រជុំបើកគម្រោងថ្មីមួយដែលមានឈ្មោះថា “ជំនាញបង្រៀនក្នុងសតវត្សទី ២១

On Monday, March 2nd, 2020 in Cooperation Program, Official Visiting. No Comments

ក្រិក៖ គណៈប្រតិភូនៃសាកលវិទ្យាល័យបាត់ដំបងដឹកនាំដោយ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ សៀងឯម ទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និង សហការីបានចូលរួមប្រជុំបើកគម្រោងថ្មីមួយដែលមានឈ្មោះថា “ជំនាញបង្រៀនក្នុងសតវត្សទី ២១៖ការបណ្តុះបណ្តាលគ្រូបង្រៀនលើឯកទេសជំនាញបច្ចេកវិទ្យាព័ត៌មាន និងបំណិនជីវិត” (21st Teaching Skills: Teacher Training with Specialization on Life and Information Technology Skills) និងចូលរួមទស្សនកិច្ចសិក្សាលើកទីមួយ ដែលបានប្រពឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាកលវិទ្យាល័យអាយយ័ននីនា(Ioannina) នៃសាធារណៈរដ្ឋក្រិក។ គម្រោងនេះ ជាផ្នែកមួយនៃគម្រោងកសាងសមត្ថភាពនៅថ្នាក់ឧត្តមសិក្សា ដែលមានទឹកប្រាក់សរុបចំនួនមួយលានយ៉ូរ៉ូ ក្នុងរយៈពេល៣ ឆ្នាំ (២០២០- ២០២២) ក្រោមហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប។
គម្រោងនេះមានគោលបំណងសំខាន់ៗ ចំនួន ៦ ដូចជា៖
១. ការកែលម្អគុណភាពអប់រំថ្នាក់ឧត្តមសិក្សា និងការអប់រំពេញមួយជីវិត
២. ការលើកកម្ពស់គុណភាពអប់រំ សម្រាប់ឱកាសទីផ្សារការងារ
៣. ការកែលម្អកម្រិតសមត្ថភាព និងជំនាញនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា
៤. លើកស្ទួយសមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មក្នុងគ្រឹះស្ថានឧត្តមសិក្សា
៥. ការលើកកម្ពស់ ការអភិវឌ្ឍន៍កម្មវិធីសិក្សាស្របតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងជំនាញសិក្សាអប់រំ នៅក្នុងប្រព័ន្ធអប់រំឧត្តមសិក្សា និង
៦. ការលើកកម្ពស់ឱ្យមានទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ការយល់ដឹងនិងការយោគយល់ពីអន្តរវប្បធម៌។
គម្រោងនេះមានដៃគូ ចំនួន០៦ ប្រទេសក្នុងនោះ ទ្វីបអឺរ៉ុបរួមមាន (ក្រិក លីទុយអានី និងលុចសំបួ) និងទ្វីបអាស៊ីរួមមាន(កម្ពុជា ចិន និងឥណ្ឌា)។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បណ្តាសាកលវិទ្យាល័យដៃគូដូចជា បុគ្គលិកសិក្សា គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា និស្សិត សិក្ខាកាម បុគ្គលិករដ្ឋបាល បុគ្គលិកបច្ចេកទេស និងបណ្ណារក្ស។ សូមបញ្ជាក់ផងដែរថាសាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខមួយក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយបានទទួលគម្រោងកសាងសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាចំនួន ១៧ គម្រោងក្រោមហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប គិតចាប់ពីឆ្នាំសិក្សា ២០១៥ ដល់ ២០១៩។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ