កិច្ចប្រជុំបើកគម្រោង Erasmus+KA2​ ដោយផ្តោតទៅលើផ្នែកសារព័ត៌មាន នៅប្រទេសអេស្ប៉ាញ

On Thursday, February 27th, 2020 in Cooperation Program, Official Visiting. No Comments

(អេស្ប៉ាញ)៖ គណៈប្រតិភូនៃសាកលវិទ្យាល័យបាត់ដំបងចំនួន០៦រូប ដឹកនាំដោយលោក សៀវ សុវណ្ណា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ តំណាងឲ្យលោកជំទាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ដើម្បីចូលរួមបើកគម្រោង Erasmus+KA2-CBHE និងទស្សនកិច្ចសិក្សា បណ្តុះបណ្តាល ដោយផ្តោតទៅលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ផ្នែកសារព័ត៌មាន «Sustainable Development Goals in Journalism Reporting Project (SDGsJR)» នៅសាកលវិទ្យាល័យ UNIVERSIDADE DE SANTIAGO DE COMPOSTELA (USC) ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានសាកលវិទ្យាល័យដៃគូចូលរួមមកពី០៦ប្រទេសផ្សេងគ្នានៃទ្វីបអាស៊ី និងអឺរ៉ុប រួមមានកម្ពុជា ម៉ាឡេស៊ី ចិន លុចសំបួ រ៉ូម៉ានី និងអេស្ប៉ាញ។
គម្រោងនេះបានផ្តួចផ្តើមឡើងដើម្បីបណ្តុះបណ្តាលដល់និស្សិត និងអ្នកសារព័ត៌មានទូទៅ លើជំនាញផ្នែកសារព័ត៌មានក្នុងការចូលរួមចំណែកផ្សព្វផ្សាយ អំពីគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព(Sustainable Development Goals) របស់អង្គការសហប្រជាជាតិសម្រាប់បណ្តាប្រទេសទាំងអស់ក្នុងសកលលោកដែលត្រូវយកចិត្តទុកដាក់ និងចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកើតមានក្នុងប្រទេសនីមួយៗ តាមរយៈផ្នែកសារព័ត៌មាន។
លទ្ធផលដែលទទួលបានពីទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលក្នុងរយៈពេលជិត២សប្តាហ៍នេះ សាកលវិទ្យាល័យបាត់ដំបងនឹងចាប់ផ្តើមបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន ដល់និស្សិត និងអ្នកសារព័ត៌មានទូទៅ នាពេលខាងមុខដើម្បីឱ្យមានជំនាញវិជ្ជាជីវៈសារព័ត៌មានច្បាស់លាស់។
តាមរយៈការបណ្តុះបណ្តាលនេះ និស្សិត និងអ្នកសារព័ត៌មាន នឹងក្លាយជាធនធានមួយដើម្បីចូលរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ដូចជាការលើកកម្ពស់ការអប់រំ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន កាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍផ្សេងៗទៀត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ