កិច្ចប្រជុំសហប្រតិបត្តិការរវាងតំបន់អុកស៊ីតានី ប្រទេសបារាំង ជាមួយរដ្ឋបាលខេត្តបាត់ដំបង និងការសម្ភោធថ្នាក់បរិញ្ញាបត្រហ្រ្វង់កូហ្វូន

On Saturday, November 23rd, 2019 in Ceremony, Cooperation Program. No Comments

នៅរសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យបាត់ដំបងបានទទួលស្វាគមន៍ឯកឧត្តម Guillaume CROS អភិបាលរងតំបន់អុកស៊ីតានី ប្រទេសបារាំង ព្រមទាំងគណៈប្រតិភូមកពីស្ថាប័នសំខាន់ៗរបស់បារាំងដូចជា Institut National Polytechnique, Avocats Sans Frontières, ADEPASE, Institut Pasteur, Association Brahma Kesa, Ecole Française de Battambang នៅសាលប្រជុំH2 សាកលវិទ្យាល័យបាត់ដំបង ក្នុងកិច្ចប្រជុំសហប្រតិបត្តិការរវាងតំបន់អុកស៊ីតានី ប្រទេសបារាំង ជាមួយរដ្ឋបាលខេត្តបាត់ដំបង និងការសម្ភោធថ្នាក់បរិញ្ញាបត្រហ្រ្វង់កូហ្វូន នៅសាកលវិទ្យាល័យបាត់ដំបង។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយកសាលាក្រោយឧត្តម ប្រធាន និងអនុប្រធានការិយាល័យ ដេប៉ាតឺម៉ង់ សាស្រ្តាចារ្យ បុគ្គលិកតំណាង និងនិស្សិត ព្រមទាំងគណៈប្រតិភូបារាំងប្រមាណ ៩០ អង្គ/នាក់។ ក្នុងនោះផងដែរ សាកលវិទ្យាល័យបាត់ដំបង ក៍បានរៀបចំចែកវិញ្ញាបនបត្រជំនាញរងចិត្តវិទ្យា និងការផ្តល់អាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សាជំនាញហ្វ្រង់កូហ្វូនចិត្តវិទ្យា និងរៀនភាសាបារាំងដល់និស្សិត ដែលផ្តល់ដោយស្ថាប័នជាដៃគូសាកលវិទ្យាល័យបាត់ដំបងផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ