កិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក សាកលវិទ្យាល័យបាត់ដំបង

On Monday, September 7th, 2020 in meeting. No Comments

នៅព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវដែលជាអនុប្រធាន និងសមាជិក បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក សាកលវិទ្យាល័យបាត់ដំបង ដើម្បីរកដំណោះស្រាយ ព្រមទាំងរៀបចំយុទ្ធសាស្រ្ត ប្រែក្លាយសាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យប្រចាំភូមិភាគ និងត្រៀមទទួលនិស្សិតចូលរៀននៅសាកលវិទ្យាល័យបាត់ដំបងនាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម សេង ផល្លី បានលើកពីក្តីស្រម៉ៃរបស់ ឯកឧត្តម ស សុខា ក៍ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាស្ថាបនិក ធ្វើយ៉ាងណាអោយសាកលវិទ្យាល័យបាត់ដំបងនេះ ក្លាយជាថ្នាលបណ្តុះបណ្តាលដែលផលិតធនធានយុវជនមានគុណភាពនៅភូមិភាគពាយ័ព្យនេះ៕


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ