ក្រុមស្រាវជ្រាវសាកលវិទ្យាល័យបាត់ដំបង កំពុងធ្វើ  “ការវាយតម្លៃអេកូឡូស៊ីនៃប្រព័ន្ធអេកូឡូស៊ីសុខភាពស្ទឹងសង្កែដោយប្រើពពួកស្លែបាត់ស្ទឹង”

On Thursday, December 19th, 2019 in Uncategorized. No Comments

ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ទីរពិសោធន៍អេកូឡូស៊ីទឹកសាប (ECOFRESH) នៃសាកលវិទ្យាល័យបាត់ដំបង និង Laboratoire d’Ecologie et Diversité Biologique  (EDB / CNRS / UT3-PS) នៃសាកលវិទ្យាល័យ Toulouse 3-Paul Sabatier, ប្រទេសបារាំង, ក្រុមស្រាវជ្រាវសាកលវិទ្យាល័យបាត់ដំបង កំពុងធ្វើ(អនុវត្ត)   “ការវាយតម្លៃអេកូឡូស៊ីនៃប្រព័ន្ធអេកូឡូស៊ីសុខភាពស្ទឹងសង្កែដោយប្រើពពួកស្លែបាត់ស្ទឹង” ដែលមានគោលបំណងអង្កេតគុណភាពអេកូឡូស៊ីនៃស្ទឹងដោយប្រើសមាសធាតុជីវសាស្ត្រ (ពពួកស្លែបាតស្ទឹង) របស់ស្ទឹង។ គម្រោងស្រាវជ្រាវនេះ លើសពី វិធីសាស្ត្រវាយតម្លៃគុណភាពទឹកសាមញ្ញដោយការបញ្ចូលគុណភាពជីវសាស្ត្របន្ថែមលើគុណភាពរូបគីមីនៃទឹកស្ទឹងសង្កែ។ ដូច្នោះគម្រោងចាប់ផ្តើមដោយ (១) ការសិក្សាព័ណ៌នាអំពីលក្ខណៈរូប គីមី និងលំនាំសហគមន៍ពពួកស្លែ តាមដងស្ទឹងសង្កែ។ បន្ទាប់មក (២) កំណត់អត្តសញ្ញាណរុក្ខជាតិពពួស្លែ ជាមួយនឹងការបង្កើត Atlasទី១ សម្រាប់រុក្ខជាតិពពួករុក្ខជាតស្លែនៅកម្ពុជានិង (៣) វាយតម្លៃជីវសាស្រ្តនៃប្រព័ន្ធអេកូឡូស៊ីសុខភាពស្ទឹង ផ្អែកលើរុក្ខជាតិពពួកស្លែ (ជីវម៉ាស) ។

 

គម្រោងស្រាវជ្រាវសហដឹកនាំដោយ លោកបណ្ឌិត Loic Tudesques (EDB / CNRS / UPS) ជាទីប្រឹក្សាបច្ចេកទេស របស់សាកលវិទ្យាល័យបាត់ដំបង ជាមួយសាលាក្រោយបរិញ្ញាបត្រ និងលោកបណ្ឌិត ជា រដ្ឋា ជានាយក នៃសាលាក្រោយបរិញ្ញាបត្រ ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ និងនិស្សិតសាកលវិទ្យាល័យបាត់ដំបង។ លើសពីនេះទៅទៀតគម្រោង គឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោក ជ្រា សុជាតិ អ្នកស្រាវជ្រាវនិស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យបាត់ដំបង និងគម្រោងកែលំអការអប់រំឧត្តមសិក្សា (HEIP) ។ លទ្ធផលដែលទទួលបានពីគម្រោងនេះនឹងត្រូវបានប្រើប្រាស់ជាគំរូមួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីស្ទឹងដទៃទៀតនៅជុំវិញបឹងទន្លេសាប និងចែករំលែកដល់អ្នកពាក់ព័ន្ធក្នុងតំបន់ (អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអង្គការក្រៅរដ្ឋាភិបាល) ដើម្បីការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាព។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ