ទស្សនកិច្ចផ្លូវការរបស់លោកសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តជីវិត Poznan នៃប្រទេសប៉ូឡូញ

On Friday, January 31st, 2020 in Official Visiting. No Comments

នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និងថ្នាក់ដឹកនាំមួយចំនួន បានជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយលោកសាស្ត្រាចារ្យ Krzysztof Szoszkiewicz ជាសាកលវិទ្យាធិការរង ទទួលបន្ទុកការស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តជីវិត Poznan នៃប្រទេសប៉ូឡូញ។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់ទៅលើចំណុចសក្តានុពល និងលទ្ធភាពនៃកិច្ចសហប្រតិបត្ដិការ លើកការសិក្សា គម្រោងស្រាវជ្រាវ និងការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យដើម្បីទៅសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តជីវិត Poznan នៃប្រទេសប៉ូឡូញ។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ