បច្ចេកវិទ្យា សហគ្រិនភាព កសិកម្ម និងឱកាសការងារ

On Friday, October 25th, 2019 in Ceremony, Workshop. No Comments

នាថ្ញៃទី ០៣កើត និង០៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ញៃទី ០៣ និង០៤ ខែសីហា ឆ្នាំ២០១៩ សាកលវិទ្យាល័យបាត់ដំបង ក្រោមការគាំទ្រដោយ គម្រោងកែលម្អការ អប់រំថ្នាក់ឧត្តមសិក្សា (HEIP) នៃធនាគាពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា និងសហការ រៀបចំដោយ បារខែម និងគម្រោង SIMPLE បានចូលរួមរៀបចំ សិក្ខាសាលាមួយស្តីពី៖ “បច្ចេកវិទ្យា សហគ្រិនភាព កសិកម្ម និងឱកាសការងារ” ក្រោមអធិបតីភាព លោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង លោក បេ ចន្ត្រា ប្រធានគណៈកម្មការបារខែមកម្ពុជា និងអ្នកតំណាងក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងមន្រ្តីសាស្រ្តាចារ្យ និងសិស្ស-និស្សិត បណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យសរុបប្រមាណជាង១០០០នាក់ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ផ្តោតលើការ៖
 បង្កើតឱកាសការងារ និងបណ្តាញទំនាក់ទំនងរវាងនិស្សិតជាមួយនឹងក្រុមហ៊ុន សហគ្រាស ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនផ្សេងៗ
 ចែករំលែកពីបទពិសោធន៍ ចំណេះដឹងក្នុងវិស័យបច្ចេកវិទ្យា សហគ្រិនភាព និងកសិកម្ម
 ណែនាំឧបករណ៍បច្ចេកវិទ្យា ដើម្បីជួយក្នុងការប្រើប្រាស់អោយកាន់តែប្រសើរ និងការ អភិវឌ្ឍអាជីវកម្មគ្រួសារប្រកបដោយនិរន្តភាព
 បំផុសយុវជនលើផ្នត់គំនិតសហគ្រិនភាពពីការចាប់ផ្ដើមអាជីវកម្ម
តាងនាមថ្នាក់ដឹកនាំ មន្រ្តីសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យបាត់ដំបងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមការងារទ្វេភាគគី វាគ្មិន និងសិស្ស-និស្សិតដែលបានចូលរួម និងសហការគ្នា ដែលញ៉ាំងឱ្យកម្មពិធីនេះប្រព្រឹត្តទៅប្រកបដោយអធិកអធម និងជោគជ័យជាទីបំផុត សូមប្រសិទ្ធពរជ័យ សេរីសួស្តីជូនដល់អ្នកទាំងអស់គ្នាអោយជួបតែពុទ្ធពរ ទាំង០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឈ្លៀតឃ្លាតឡើយ។ សូមអរគុណ!!!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ