បានចុះទស្សនកិច្ចសិក្សាមួយទៅកាន់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)

On Monday, February 26th, 2018 in Official Visiting. No Comments

នាថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ មហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍន៍សហគមន៍ បានចុះទស្សនកិច្ចសិក្សាមួយទៅកាន់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅខេត្តបន្ទាយមានជ័យ ដែលមានការដឹកនាំដោយ លោកបណ្ឌិត សេង រដ្ឋា ជាព្រឹទ្ធបុរសស្ដីទី និងលោកសាស្ដា្រចារ្យ ង៉ុយ ឈាន់ ជាប្រធានដេប៉ាតេម៉ង់នីតិសាស្រ្ដ នៃមហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍន៍សហគមន៍ ដែលមានការចូលរួមពីនិស្សិតចំនួន២ជំនាញគឺ ជំនាញ អភិវឌ្ឍន៍ជនបទ និង នីតិសាស្រ្ដ ។ ក្នុងនោះផងដែរ ការចុះទស្សនកិច្ចសិក្សានេះធ្វើអោយនិស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រភេទគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទដែលធ្វើការបង្ហាញដោយក្រុមការងាររបស់មជ្ឈមណ្ឌល CMAC ។ លើសពីនេះទៅទៀត ក្រុមនិស្សិតក៏បានសិក្សាស្វែងយល់នូវគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់CMAC ច្បាប់ពាក់ព័ន្ធនឹងការបែងចែងដីធ្លី និងបានឃើញផ្ទាល់នូវការដោះមីននៅទីវាលផងដែរ។ ដំណើរទស្សនកិច្ចសិក្សារបស់យើងគឺបានបញ្ចប់ដោយរលូន និងជោគជ័យបំផុត។
សូមអរគុណ!!!!!

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ