ពិភាក្សាការងារ លើបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង

On Friday, January 17th, 2020 in The discussion. No Comments

ជួសមុខអោយលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកបណ្ឌិត ពេញ​ ឡាមុត សាស្រ្តាចារ្យវិស្វកម្មសំណង់ស៊ីវិល និងលោកបណ្ឌិត ជា រដ្ឋា នាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងសាធារណៈនៃសាកលវិទ្យាល័យបាត់ដំបង រួមជាមួយ លោក Emmanuel DIAS អ្នកវិនិយោគ និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង ចូលជួបពិភាក្សាការងារ លើបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង

ព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង។

គោលបំណងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូន ឯកឧត្តម អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ