លោកបណ្ឌិតសំរ៉ានីសាកលវិទ្យាធិការរងUBBបានចូលរួមក្នុងគណៈប្រតិភូជាន់ខ្ពស់

On Saturday, October 26th, 2019 in Scholarship, Workshop. No Comments

លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង និងលោកបណ្ឌិត ជា រដ្ឋា នាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបាត់ដំបង បានចូលរួមក្នុងគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅទស្សនកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ជាលទ្ធផលសម្រាប់សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យ ខេន ធើ ប្រទេសវៀតណាមបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ០៣ កន្លែងដល់សាកលវិទ្យាល័យបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០១៩នេះ។ សូមថ្លែងអំណរគុណ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ