វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ត្រូវបានបើកសម្ពោធជាផ្លូវការ!

On Friday, December 27th, 2019 in Ceremony. No Comments

សាកលវិទ្យាល័យបាត់ដំបង បានប្រារព្ធពិធីបើកសម្ពោធវិទ្យាស្ថានខុងជឺ ជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ​ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នឹងកីឡា ឯកឧត្តម អ៊ុក សារុន អនុរដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ជ័រ វិនស៊ីង ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតចូលរួមយ៉ាងច្រើនកុះករ។

វិទ្យាស្ថានខុងជឺ មានចំនួន ២ធំៗ នៅកម្ពុជា គឺវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជាស្ថិតក្រោមទីស្តីការគណៈរដ្ឋម​ន្រ្តី បង្កើតឡើងតាំងពីឆ្នាំ២០០៩ និងមួយទៀតវិទ្យស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងធ្វើវិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៩នេះ។ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបាត់ដំបងនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា ការបង្រៀនភាសាចិនដល់សាធារណជនទូទៅ បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន រៀបចំការប្រឡងភាសាចិន និងផ្តល់វិញ្ញាបនបត្របង្រៀនភាសាចិន ផល់ប្រឹក្សាយោបល់ ពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ការស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា និងកម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ