សាកលវិទ្យាល័យបាត់ដំបងកំពុងប្រែខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

On Thursday, October 1st, 2020 in meeting. No Comments

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០នេះ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំកិច្ចប្រជុំជាមួយគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំកំណត់ទុនគ្រាដំបូងរបស់បណ្តារសាកលវិទ្យាល័យក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងត្រូវប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈប្រតិភូ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវសាកលវិទ្យាធិការ សាកលវិទ្យាធិការរង លោក-លោកស្រីដែលជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នៃគ្រប់មហាវិទ្យាល័យ លោកនាយកសាលាក្រោយបរិញ្ញាបត្រ នាយករងវិទ្យាស្ថាន ប្រធាន-អនុប្រធាននៃគ្រប់ការិយាល័យ មជ្ឈមណ្ឌល ដេប៉ាតឺម៉ង់ ទាំងអស់នៃសាកលវិទ្យាល័យបាត់ដំបង។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ