សាកលវិទ្យាល័យបាត់ដំបងបានប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា៖ មានសន្តិភាព និងសមភាពយេនឌ័រ

On Saturday, March 7th, 2020 in Ceremony. No Comments

នៅថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ សាកលវិទ្យាល័យបាត់ដំបងបានប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា លើប្រធានបទ៖ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ  ការប្រារព្ធពិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ការ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ដែលមានបុគ្គលិក សាស្រ្តាចារ្យចូលរួមចំនួន ៤៥នាក់ (នារី ៤២នាក់) រួមមាន ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកផងដែរ ។ ក្នុងអង្គពិធីនេះ លោកជំទាវសាកលវិទ្យាធិការ បានមានប្រសាសន៍សង្កត់ធ្ងន់ថា នារី និងបុរសគ្រប់ជាតិសាសន៍ មានតួនាទីសំខាន់ដូចគ្នាក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គម។ ពួកគាត់មានការតាំងចិត្តខ្ពស់ និងបេ្តជ្ញាជំនៈរាល់ឧបសគ្គដើម្បីសម្រេចឲ្យបានគោលដៅរីកចម្រើនក្នុងសង្គមជាតិ។ ហេតុដូចនេះយើងទាំងអស់គ្នាគប្បីចូលរួមគោរព និងលើកកម្ពស់សិទ្ធិដើម្បីឲ្យពួកគាត់បានចូលរួមចំណែកគ្រប់សកម្មភាពក្នុងសង្គម។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ