សាកលវិទ្យាល័យបាត់ដំបងបានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យារាជាមង្គលឥសាន

On Tuesday, October 29th, 2019 in Exchange Program. No Comments

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ សាកលវិទ្យាល័យបាត់ដំបង បានសហការជាមួយ សាកលវិទ្យាល័យបច្ចេកវិទ្យារាជាមង្គល ឥសាន (RMUTI) រួមទាំងមន្ទីរទេសចរណ៍ខេត្ដសូរិន្ទ បានរៀបចំនូវកម្មវិធីការតភ្ជាប់ទេសចរណ៍សហគមន៍ពាណិជ្ជកម្ម និងការបើកទីផ្សារជាមាគ៌ានាំអរិយធម៌ ភាគខាងត្បូងឥសាន ទៅព្រះរាជាណាចក្រកម្ពុជា សម្តែងដោយនិស្សិតសិល្បៈ នៃសាកលវិទ្យាល័យបាត់ដំបង និងក្រុមសម្តែងសិល្បៈដែលអញ្ជើញមកពីពី សាកលវិទ្យាល័យបច្ចេកវិទ្យារាជាមង្គល ឥសាន(RMUTI) សហការជាមួយមន្ទីរទេសចរណ៍ខេត្ដសូរិន្ទ។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីចែករំលែកវប្បធម៌ ការសម្តែងសិល្បៈ នឹងដើម្បីរឹតចំណងមិត្តភាព បង្កើនភាពស្និតស្នាលរវាងសាកលវិទ្យាល័យទាំងពីរ ព្រមទាំងបង្កភាពសប្បាយរីករាយដល់និស្សិតផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង ប្រមាណ ២០០ នាក់។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ