សាកលវិទ្យាល័យបាត់ដំបង តំឡើងម៉ាស៊ីន Server ស្ថិតក្រោមក្របខ័ណ្ឌគម្រោង LBE ក្រោមជំនួយឧបត្តម្ភពី (JICA)

On Thursday, July 9th, 2020 in Support Equipment. No Comments

ស្ថិតក្រោមក្របខ័ណ្ឌគម្រោង Laboratory-Based Education (LBE) ក្រោមជំនួយឧបត្តម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សាកលវិទ្យាល័យបាត់ដំបង បាននឹងកំពុងតំឡើងម៉ាស៊ីន Server សម្រាប់ផ្ទុកទិន្នន័យ និងសម្រាប់ការងារនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការធ្វើទំនើបកម្មបង្រៀនរបស់សាស្រ្តាចារ្យ និងការរៀនរបស់និស្សិតអោយកាន់តែទំនើបជាងមុន។ សូមជម្រាបផងដែរថា នាពេលដ៍ខ្លីខាងមុខនេះ សាកលវិទ្យាល័យនឹងពង្រីកសេវាអុីនធើណិតអោយកាន់តែប្រសើរឡើង នឹងមានល្បឿនលឿនជាងមុន ព្រមទាំងមានលទ្ធភាពផ្តល់ គណនីប្រើប្រាស់អុីនធើណិត WiFi eduroam ដែលអាចប្រើប្រាស់នៅតាមទីតាំងសំខាន់ៗដោយឥតគិតថ្លៃនៅទូទាំងពិភពលោក។ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យបាត់ដំបង សូមថ្លែងអំណរគុណ ដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបញ្ជូនក្រុមជំនាញបច្ចេកទេសព័ត៌មានវិទ្យា​ ជួយក្នុងការតំឡើងនឹងបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់សាកលវិទ្យាល័យបាត់ដំបង៕

 

   


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ