សិក្ខាសាលាស្តីពីការពារសំណើរគម្រោងរបស់បេក្ខភាពបណ្ឌិត ជំនាញនិរន្ដភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី

On Sunday, December 17th, 2017 in Workshop. No Comments

នាល្ងាចថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ B នៃសាកលវិទ្យាល័យបាត់ដំបង បានរៀបចំកម្មវិធីការពារសំណើរគម្រោងរបស់បេក្ខភាពបណ្ឌិត ជំនាញនិរន្ដភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ដែលស្ថិតក្រោមគម្រោង Erasmu+ CONSEA ក្នុងគោលបំណងជ្រើសរើសបេក្ខភាពបណ្ឌិត ដែលមានសមត្ថភាព ដើម្បីមានឱកាសបន្ដការសិក្សាផ្នែកបណ្ឌិតលើជំនាញនេះ។ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង លោក សាស្រ្ដាចារ្យ ឡេក សុវណ្ណ សាស្រ្ដាចារ្យសាកលវិទ្យាល័យTulouse, ប្រទេសបារាំង និងក្រុមប្រឹក្សាវិទ្យាសាស្រ្ដប្រចាំ សាកលវិទ្យាល័យបាត់ដំបង។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយ ភាពរលូន និងជោគជ័យ។ ក្នុងនាម សាកលវិទ្យាល័យបាត់ដំបង សូមគោរពថ្លែងអំណរអគុណដល់ គម្រោង Erasmus+ CONSEA ដែលបានផ្តល់ការឧបត្ថមដល់កាសិក្សាបន្ដផ្នែកបណ្ឌិត ដែលអាចជួយដល់សង្គមខ្មែរ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែប្រសើរឡើង និង សូមគោរពជូនពរ ក្រុមការងារទាំងអស់ ឲ្យជួបតែសេចក្តីសុខ សំណាងល្អ និង ជោគជ័យគ្រប់ភារកិច្ច។សូមអរគុណ!



Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ