សិក្ខាសាលាស្តីពី៖ “បដិវដ្តន៍ពណ៌ៈ វិនាសកម្មនៃសង្រ្គាម”

On Saturday, May 20th, 2017 in Uncategorized. No Comments

កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបាត់ដំបងមានកិត្តិយសដែលបាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងអង្គសិក្ខាសាលាស្តីពី៖ “បដិវដ្តន៍ពណ៌ៈ វិនាសកម្មនៃសង្រ្គាម” ដែលប្រព្រឹត្តិទៅនៅសាលសន្និសីទនៃសាកលវិទ្យាល័យបាត់ដំបង។ នៅក្នុងអង្គសិក្ខាសាលានេះដែរ លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបងបានមានចំណាប់អារម្មណ៌ទៅលើអត្ថន័យនៃបដិវដ្តន៍ពណ៌ និងវិនាសកម្មនានាដែលផ្តើមចេញពីការធ្វើបដិវដ្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាលដែលមិនមានមូលដ្ឋានច្បាស់លាស់ និងពិចារណាអោយបានល្អិតល្អន់ ដូចបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលកំពុងជួបប្រទះ ដែលធ្វើអោយប្រទេសធ្លាក់នៅក្នុងភ្លើងសង្រ្គាមដែលមិនងាយស្តារឡើងវិញបាន។ នៅក្នុងនោះទៀតសោធន៍ ឯកឧត្តម ឈាង វុន ក៍បានគូសបញ្ជាក់ពីបញ្ហាបដិវដ្តន៍ពណ៌នេះ និងវិនាសកម្មនានាដែលកើតឡើងក្រោយសង្គ្រាមបដិវដ្តន៍ពណ៌។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ