សិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរជំនាញអំពីសន្តិភាព”

On Friday, January 31st, 2020 in Cooperation Program, Workshop. No Comments

កាលពីថ្ងៃអង្គារ៍ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០នេះ មហាវិទ្យាសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរជំនាញអំពីសន្តិភាព” ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ជី អាយ ហ្សិត ( The GIZ Civil Peace Service Southeast Asian University Partnership for Peace building and Conflict Transformation –GIZ CPS SAUP) និងអង្គការ ហ្សិត​ អេហ្វ ឌី (Forum Civil Peace Service -forumZFD) ដែលមានរយៈពេល ០៣ ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២០។

គោលបំណងនៃសិក្ខាសាលានេះរួមមាន៖

  • រៀបចំផែនការសម្រាប់ភាគីពាក់ព័ន្ធ និងកសាងបណ្តាញនៅក្នុងខេត្តបាត់ដំបង
  • ស្វែងរកឱកាសដើម្បីចូលរួមចំណែកក្នុងការកសាងសន្តិភាព
  • ផ្លាស់ប្តូរគំនិតស្តីពីការចូលរួមរបស់យុវជននៅក្នុងការកសាងសន្តិភាព

សិក្ខាសាលានេះត្រូវបានរៀបចំឡើងបន្ទប់ប្រជុំ H2 នឹងត្រូវបានអញ្ជើញចូលរួមពីអ្នកតំណាងដៃគូ អង្គការ ស្ថាប័នជាតិ និងអន្តរជាតិប្រមាណជាង ២០ ស្ថាប័ន។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ