On Sunday, September 13th, 2020 in Uncategorized.
No Comments
ថ្ងៃព្រហស្បត្តិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០
……………………………………………..
លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានជួបពិភាក្សាការងារ ជាមួយលោក ជា ណាង ប្រធានអគ្គិសនីខេត្តបាត់ដំបង និងសហការី តបតាមអនុសាសន៍របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា លើនិរន្តរភាពធានានូវតម្រូវការប្រើប្រាស់ចរន្តអគ្គិសនីរយ:ពេលមធ្យម និងរយ:ពេលវែងរបស់សាកលវិទ្យាល័យបាត់ដំបង អគ្គិសនីកម្ពុជា បានចូលរួមគាំទ្រដោយជួយតម្លើត្រង់ស្វូរ 160kVA និងសម្ភារបរិក្ខារអគ្គិសនីផ្សេងៗ និងសាងសង់បន្ទប់ភ្លើងមួយកន្លែងដែលធានាបានូវសុវត្ថិភាព និងសោភណ្ឌភាព ស្របតាមបច្ចេកទេស ឆ្លើយតបនឹងតម្រូវការបន្ថែមនាពេលខាងមុខតាមការចាំបាច់ របស់សាកលវិទ្យាល័យបាត់ដំបង។ នៅក្នុងនោះផង ឯកឧត្តម កែវ រតនៈ តាមរយៈលោកប្រធានអគ្គិសនីខេត្តបាត់ដំបង បាននាំយកនូវអំណោយ LCD Projector ចំនួន ១០គ្រឿង ជូនដល់សាកលវិទ្យាល័យបាត់ដំបង៕
Leave a Reply