ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបាននាំយកអំណោយជូនដល់សាកលវិទ្យាល័យបាត់ដំបង

On Monday, April 20th, 2020 in Uncategorized. No Comments

នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាម៉ាស់ ទឹកអាល់កុលជេលលាងដៃ នឹងម្សៅសាប៊ូ ជូនដល់សាកលវិទ្យាល័យបាត់ដំបង ដើម្បីគាំទ្រដល់យុទ្ធនាការទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ ១៩។ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៍បាននាំយកអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ជួយសម្របសម្រួល គាំទ្រ ឧបត្ថម្ភ ដល់សកម្មភាពយុវជន ខេត្តបាត់ដំបង ជូនដល់សាកលវិទ្យាល័យបាត់ដំបងផងដែរ។ នៅក្នុងពិធីនេះផងដែរ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ក៍បានប្រគល់ថវិកាបរិច្ចាគ ចំនួន ១៥០០ដុលា្លរ របស់លោក លី គង់រីនណា (ចន ស្មីត) ទីប្រឹក្សារបស់លោកជំទាវសាកលវិទ្យាធិការ ដែលកំពុងបំរើការងារនៅសាកលវិទ្យាល័យអូស្ត្រាលី នៃប្រទេសអូស្ត្រាលី  ជូនដល់រដ្ឋបាលខេត្តបាត់ដំបងដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ជំងឺ កូវីដ ១៩ នេះផងដែរ។ ជាចុងក្រោយ លោកជំទាវ សាកលវិទ្យាធិការក៍បានថ្លែងអំណរគុណ ដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាជនកម្ពុជា និងមន្រ្តីក្រោមឱវាទ៕


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ