ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវ

On Sunday, September 13th, 2020 in Uncategorized. No Comments

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង
នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងលាបថ្នាំបេតុងចិញ្ចើមផ្លូវ និងការអ៊ុតគំនូសផ្លូវចំនួន ៤ ខ្សែ និងធ្វើការរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីពាក់ព័ន្ធសំខាន់មួយចំនួនទៀត។
ឯកឧត្តម ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការកែលម្អលាបថ្នាំឡើងវិញលើបេតុងចិញ្ចើមផ្លូវ (Curb) ពណ៌ខ្មៅ លឿង និងអ៊ុតគំនូសចរាចរណ៍ ពណ៍ស លឿង ចំនួន ៤ ខ្សែ និងរៀបចំការដាក់ផ្លាកសញ្ញាចរាចរណ៍ហាមបត់ឆ្វេង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ។
សូមជម្រាបជូនដែរថា ការអភិវឌ្ឍន៍ និងការកែលម្អសោភណភាពរបស់សាកលវិទ្យាល័យបាត់ដំបង ឱ្យស័ក្តិសមជាគ្រឹះស្ថានសិក្សាឈានមុខ ដែលប្រកបដោយបរិស្ថានល្អ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពខ្ពស់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនៈភាពនៃការសាងសង់បណ្ណាល័យសាកលវិទ្យាល័យបាត់ដំបងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ