ឯកឧត្តម សេង ផល្លី អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ សបដ

On Sunday, September 13th, 2020 in Uncategorized. No Comments

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង តំណាងឯកឧត្តមដ៏ខ្ពង់ខ្ពស់ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សាកលវិទ្យាល័យបាត់ដំបង ដែលមានរបៀបវារៈសំខាន់ៗរួមមាន៖ ការគ្រប់គ្រងទូទៅ ការអភិវឌ្ឍកម្មវិធីសិក្សា វិន័យ និងរៀបចំយុទ្ធសាស្រ្តផ្សេងៗ សំដៅត្រៀមខ្លួនទទួលនិស្សិតអោយចូលរៀននៅឆ្នាំសិក្សាថ្មីនេះ។ ជាមួយគ្នានេះផងដែរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅក្នុងសាកលវិទ្យាល័យនឹងត្រូវបានកែលម្អ ដើម្បីធានាបាននូវផាសុកភាព សុវត្ថិភាពខ្ពស់ ក្នុងការសិក្សា និងជាកន្លែងធ្វើស្វ័យសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ និងនិស្សិតផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ