ខួប ៣០ ឆ្នាំនៃកម្មវិធី Erasmus

On Monday, July 17th, 2017 in Ceremony, Cooperation Program, Official Visiting, Workshop. No Comments

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧(CJCC) – ខួប ៣០ ឆ្នាំនៃកម្មវិធី Erasmus ជួសមុខអោយលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកបណ្ឌិត ជា រដ្ឋា ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ត្រូវបានអញ្ជើញជាវាគ្មិនពិភាក្សានៅក្នុងកម្មវិធីខួប ៣០ ឆ្នាំនៃការបង្កើតកម្មវិធី Erasmus ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចពិភាក្សានេះបានផ្តោតទៅលើអត្ថប្រយោជន៍ដែលស្ថាប័នឧត្តមសិក្សានៅកម្ពុជាទទួលបានពីកម្មវិធី Erasmus។ លោកបណ្ឌិត ជា រដ្ឋា បានចែករំលែកនូវចំណុចអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទាក់ទងទៅនឹងការកសាងសមត្ថភាពសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមក្របខ័ណ្ឌផ្លាស់ប្តូរការសិក្សា និងបណ្តុះបណ្តាលសាស្រ្តាចារ្យក្នុងអំឡុងពេលដំណើរការនៃគម្រោង។ ក្រៅពីនេះ ការអភិវឌ្ឍន៍នូវកម្មវិធីសិក្សាថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សាការងារ ការទិញនូវឧបករណ៍ពិសោធន៍ទំនើបៗសម្រាប់ការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យានៅក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាដែលជាធាតុដាក់បញ្ជូលមួយនៅក្នុងកម្មវធី Erasmus ផងដែរ។ ជាឧទាហរណ៍ សាកលវិទ្យាល័យបាត់ដំបងបានទទួលគម្រោងចំនួន ៥ ពីកម្មវិធី Erasmus (CONSEA, DOCKSIDE, TACTIC, UNICAM, SIMPLE) ដែលធ្វើការលើការអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មី និងការពង្រឹងសមត្ថភាពក្នុងស្រុករបស់បុគ្គលិកសាកលវិទ្យាល័យបាត់ដំបង


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ