រៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៖ បញ្ហាប្រឈម

On Sunday, November 18th, 2018 in Workshop. No Comments

នាថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍសហគមន៍ នៃសាកលវិទ្យាល័យបាត់ដំបង បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៖ បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅអនាគត” ។ គោលបំណងចម្បងនៃសិក្ខាសាលានេះ ជាវេទិកាពិភាក្សា និងចែករំលែកបទពិសោធន៍ ចំណេះដឹង ដើម្បីជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសនៅក្នុង ខេត្តបាត់ដំបង។ ហើយរបៀបវារៈសំខាន់ៗនៅក្នុងសិក្ខាសាលានេះមានដូចជា៖
 ផ្នែកទី១៖ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
• ផ្នែកទី២៖ គោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព៖ការបំលែងគោលដៅសកលទៅជាគោលគំនិតអាជីវកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
• ផ្នែកទី៣៖អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន (ករណីសិក្សា: ខេត្តបាត់ដំបង)
• ផ្នែកទី៤៖តួនាទីរបស់កសិពាណិជ្ជកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រក្រី៖ បញ្ហាប្រឈម ឱកាស និងទិសដៅអនាគត
ហើយក្នុងនោះផងដែរសិក្ខាសាលានេះបានទទួលការចូលរួមពីវត្តមានរបស់ លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង លោកបណ្ឌិត សេង រដ្ឋា ព្រឹទ្ធបុរស នៃ មហាវិទ្យាល័យ សង្គមសាស្រ្ត និង អភិវឌ្ឍសហគមន៍ និងមានការចូលរួមពីវាគ្មិនកិត្តិយសសំខាន់ៗដែលអញ្ជើញមកពីស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ផងដែរ។
មហាវិទ្យាសង្គមសាស្រ្ត និងអភិវឌ្ឍសហគមន៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសទាំង ៨នាក់ ដែលបានចំនាយពេលវេលាដ៏មានតម្លៃក្នុងការផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់និស្សិតនៃមហាវិទ្យាល័យសង្គមសាស្រ្ដ និងអភិវឌ្ឍសហគមន៍ នៃសាកលវិទ្យាល័យបាត់ដំបង ។សូមអរគុណ!!!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ