(English) Announcement !!! Scholarships, Master’s and Bachelor’s degree

On Saturday, November 24th, 2018 in Announcement. No Comments

សេចក្តីជូនដំណឹង!!!
អាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រ ថៃ សម្រាប់ឆ្នាំសិក្សា២០១៩
ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន បានផ្ដល់អាហារូបករណ៍២៥៧កន្លែងដល់សិស្ស គ្រូ នៅវិទ្យាល័យកំពង់ឈើទាល សិស្សខេត្តរតនគិរី មណ្ឌលគិរី និស្សិតកំពុងសិក្សានៅប្រទេសថៃ និងបេក្ខជនទូទៅ ដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំប្រមាណ៣៤ នៅប្រទេសថៃ។
– កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦រសៀល
– សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ( ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរាចម្ងាយប្រហែល៥០ម៉ែត្រ)។
សូមប្អូនៗ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចស្នើរសុំអាហារូបករណ៍នេះ ទៅតាមលក្ខខ័ណ្ឌដែលបានតម្រូវនៅខាងលើ ។ សូមអរគុណ!!!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ