(English) Open the ceremony of Foundation Year, Master and Doctoral degree

On Saturday, December 1st, 2018 in Ceremony. No Comments

នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ សាលាក្រោយឧត្តម និង ដេប៉ាតឺម៉ង់ថ្នាក់សិក្សាឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យបាត់ដំបង បានរៀបចំពិធីបើកបវេសនកាលថ្មី ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបាត់ដំបង សម្រាប់ឆ្នាំសិក្សាថ្មី២០១៨-២០១៩ ក្នុងគោលបំណង ធ្វើកិច្ចសំណេះសំណាល ចែករំលែកព័ត៌មានកម្មវិធីសិក្សា និង ការចែករំលែកបទពិសោធន៍សិក្សានៅបរទេសរបស់និស្សិតដែលទទួលបានអាហារូបករណ៍តាមរយៈដៃគូសហប្រតិបត្តិការរបស់សាកលវិទ្យាល័យក្នុងអំឡុងកំពុងសិក្សា។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង វត្តមានរបស់ សាកលវិទ្យាធិការរង លោក លោកស្រី ជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ ប្រធានការិយាល័យ ព្រមទាំងសាស្រ្ដាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យបាត់ដំបង។

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ