ឯកអគ្គរាជទូតថៃ បានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យបាត់ដំបង

On Saturday, March 31st, 2018 in Official Visiting. No Comments

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០ នាទីព្រឹក សាកលវិទ្យាល័យបាត់ដំបងបានទទួលស្វាគមន៍ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅប្រទេសកម្ពុជា និងគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យបាត់ដំបង។ ទស្សនៈកិច្ចនេះ មានគោលបំណងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ការបង្រៀនភាសាថៃនិងលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍមួយចំនួនទៀតជាមួយនឹងសាកលវិទ្យាល័យបាត់ដំបង ។ ឯកអគ្គរាជទូតក៏បានអនុញ្ញាតិអោយសាកលវិទ្យាល័យបាត់ដំបង ដាក់គម្រោងសំណើទៅស្ថានទូតថៃលើគម្រោងសហប្រតិបត្តិការមួយចំនួនលើវិស័យ អប់រំ ស្រាវជ្រាវ វិទ្យាសាស្រ្ត និងវប្បធម៌ ជាមួយស្ថាប័នឧត្តមសិក្សានៃព្រះរាជាណាចក្រថៃ។ តាងនាមលោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកបណ្ឌិត សំ រ៉ានីសាកលវិទ្យាធិការរងបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនៈកិច្ចនៅ សាកលវិទ្យាល័យបាត់ដំបងនិងបន្តជួយជ្រុមជ្រែងសាកលវិទ្យាល័យបាត់ដំបងលើគម្រោងអភិវឌ្ឍមួយចំនួនទៀត ។ 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ