វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រោមប្រធានបទ “ការគ្រប់គ្រប់រដ្ឋបាល និងការចុះឈ្មោះចូលរៀនរបស់និស្សិត”

On Friday, March 24th, 2017 in Lecturer Exchange, Workshop. No Comments

សាកលវិទ្យាល័យបាត់ដំបងបានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រោមប្រធានបទ “ការគ្រប់គ្រប់រដ្ឋបាល និងការចុះឈ្មោះចូលរៀនរបស់និស្សិត” នៅថ្ងៃទី ២៤ និង២៥ ខែមីនា ឆ្នាំ ២០១៧។ សិក្ខាកាមចំនួន ១០ នាក់មកពីសាកលវិទ្យាល័យមានជ័យ និង សាកលវិទ្យាល័យបាត់ដំបងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ សិក្ខាសាលាលើកទី១ នេះបានផ្តល់មូនិធិដោយកម្មវិធី អឺរ៉ាស្មុសនៃគម្រោងតាកតិក។ គ្រូឧទ្ទេសចំនួនពីររូបមកពីសាកលវិទ្យាល័យថាលីន(Tallinn) លោកស្រី ខេត គី សែល (Keit Kiissel) ប្រធានផ្នែកទីផ្សារអន្តរជាតិ និងអ្នកស្រី កាឌី អាន ម៉ាស៊ុន (Kadri-Ann Matson) ប្រធានផ្នែកទទួលនិស្សិតអន្តរជាតិ បានចែករំលែកបទពិសោធន៍ និងជំនាញឯកទេសទាក់ទងនឹងប្រធានបទនេះ។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ ទីផ្សារ ការជ្រើសរើសនិស្សិត ការចុះឈ្មោះ និងការទទួលយកនិស្សិត អន្តេវាសិកដ្ឋាន សេវាកម្មសម្រាប់និស្សិតឆ្នាំទី ១ ការពិគ្រោះយោបល់សិក្សា ការរក្សាទិន្នន័យនិស្សិត មជ្ឈមណ្ឌលស្វែងរកការងារ និង កម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិជាដើម។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ