បានរៀបចំពិធី ចែកកុំព្យូទ័រចំនួនដប់ប្រាំគ្រឿង ជូនដល់និស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិល

On Friday, January 26th, 2018 in Ceremony. No Comments

នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃពុធទី២៤ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបាត់ដំបងបានរៀបចំពិធី ចែកកុំព្យូទ័រចំនួនដប់ប្រាំគ្រឿង ជូនដល់និស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិល។ កម្មវិធីត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ លោក ប៊ិន ឆុំ លោក អោ វុត្ថា និងលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង លោក ពេញ ឡាមុត សាស្រ្តាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិល អមជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក ព្រមទាំងនិស្សិតសាកលវិទ្យាល័យបាត់ដំបងជាច្រើនរូបទៀតចូលរួមជាភ្ញៀវកត្តិយស។ ក្នុងឱកាសដ៏ល្អនេះដែរ ឯកឧត្តម ងួន រតនៈ និង លោកជំទាវ សៀង ឯមទទឹម ព្រមទាំង លោក ពេញ ឡាមុត បានបញ្ចេញនូវមតិ សំណេះសំណាលជាមួយប្អូនៗនិស្សិត ព្រមទាំងផ្តល់នូវ អនុសាសន៍ និង បទពិសោធន៍ល្អៗសម្រាប់ការសិក្សា និងការរស់នៅ ឲ្យមានភាពផ្សារភ្ជាប់ជាមួយនឹង ស្មារតីចែករំលែក ចេះជួយគ្នាទៅវិញមក ដើម្បីអភិវឌ្ឍន៍បន្ថែមនូវចំណេះដឹងទាំងខ្លួនឯងផ្ទាល់ និងអ្នកដ៏ទៃ។ សាលវិទ្យាល័យសូមគោរពថ្លែង អំណរអរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងដែលបានចូលរួមធ្វើឲ្យកម្មវិធីមានភាពអ៊ូអរ និងមានភាពរីករាយ និងសូមអរគុណជាពិសេស លោកសាស្រ្តាចារ្យ ពេញ ឡាមុត ដែលលះបង់កម្លាំងកាយចិត្ត ក្នុងការផ្តល់នូវចំណេះដឹង ព្រមទាំងឧបត្ថមជាសំភារៈសិក្សា (កុំព្យូទ័រ) ដល់និស្សិតជំនាញ វិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យបាត់ដំបង។ ក្នុងនាមសាកលវិទ្យាល័យបាត់ដំបង សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្អូនៗនិស្សិតទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ! 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ