បានអញ្ជើញមកធ្វើការស្រាវជ្រាវលើគោលនយោបាយអប់រំឧត្តមសិក្សានៅបណ្តាប្រទេសអាស៊ានចំនួន ១០

On Wednesday, February 21st, 2018 in Ceremony. No Comments

នៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៩៦០ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០១៨ គណៈប្រតិភូម៉ាឡេស៊ីដឹកនាំដោយសាស្រ្តាចារ្យរង លោកបណ្ឌិត Munir Shuib មកពីវិទ្យាស្ថានស្រាវជ្រាវឧត្តមសិក្សាជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រម៉ាឡេស៊ី (USM) បានអញ្ជើញមកធ្វើការស្រាវជ្រាវលើគោលនយោបាយអប់រំឧត្តមសិក្សានៅបណ្តាប្រទេសអាស៊ានចំនួន ១០ នៅសាកលវិទ្យាល័យបាត់ដំបង ។ លើសពីនេះទៅទៀត USM និងUBB បានពិភាក្សាពីលទ្ធភាពនៃភាពជាដៃគូនិងកម្មវិធីស្រាវជ្រាវនៅក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM ) ពាណិជ្ជកម្ម និងកម្មវិធីសិក្សាថ្នាក់ក្រោយឧត្តមសិក្សារួមគ្នា ។ USM និងUBB បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) និងបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិលើការសិក្សា និងការស្រាវជ្រាវចាប់តាំងពីឆ្នាំ ២០១០មកម្ល៉េះ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ