អបអរសាទរដល់និស្សិតបរទេសពីររូប ដែលបានបញ្ចប់វគ្គសិក្សារយៈពេល៥ខែ នៅសាកលវិទ្យាល័យបាត់ដំបង

On Saturday, January 27th, 2018 in Exchange Program. No Comments

នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបងសូមចូលរួមអបអរសាទរដល់និស្សិតបរទេសពីររូប ដែលបានបញ្ចប់វគ្គសិក្សារយៈពេល៥ខែ ប្រកបដោយភាពជោគជ័យ នៅសាកលវិទ្យាល័យបាត់ដំបង។ និស្សិតបរទេសទាំងពីររូបគឺ Ms. Markéta Koláčková និង Ms. Kateřina Šidlová ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យម៉ាសារីក សាធារណរដ្ឋឆេកក្រោមកម្មវិធី Erasmus Credit Exchanged Program ។ ពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆមាសទី 1 នៃឆ្នាំសិក្សា 2017-2018 នៅ UBB ។ ពួកគេនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញនៅសប្តាហ៍ក្រោយ។ ក្នុងឆ្នាំសិក្សានេះ UBB បានបញ្ជូននិស្សិតចំនួនបួនរូបទៅសិក្សានៅសកលវិទ្យាល័យម៉ាសារីកសម្រាប់រយៈពេលមួយឆមាស និងពីរឆមាស ។ សាកលវិទ្យាល័យបាត់ដំបងសូមជូនពរដល់និស្សិតបរទេសទាំងពីររូបនោះ ឲ្យជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ!

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ