សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការបង្កើតសេចក្តីព្រាង នីតិវិធីនៃការតវ៉ារបស់និស្សិត

On Tuesday, April 28th, 2020 in Workshop. No Comments

សាកលវិទ្យាល័យបាត់ដំបង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការបង្កើតសេចក្តីព្រាង នីតិវិធីនៃការតវ៉ារបស់និស្សិតសាកលវិទ្យាល័យបាត់ដំបង ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង។ សិក្ខាសាលានេះ ត្រូវបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដោយវាគ្មិន លោកបណ្ឌិត នូ ហ្វាតា អ្នកឯកទេសអប់រំ នៃធនាគារពិភពលោក តាមរយៈវីដេអូសន្និសីទ ដែលតំណាងមកពីថ្នាក់ដឹកនាំ មហាវិទ្យាល័យ វិទ្យាស្ថាន សាលាក្រោយបរិញ្ញាបត្រ ដេប៉ាតឺម៉ងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ការិយាល័យ និង មជ្ឈមណ្ឌលនៃសាកលវិទ្យាល័យបាត់ដំបង។ សិក្ខាសាលានេះ គាំទ្រដោយគម្រោងកែលម្អ ការអប់រំឧត្តមសិក្សា (HEIP) ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគាពិភពលោក។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងសំខាន់ៗ ចំនួន៣ដូចជា៖
* ទី១៖ ធ្វើបទបង្ហាញពីនីតិវិធី យន្តការ និងបទពិសោធន៍កន្លងមកទាក់ទងនឹងការតវ៉ា និងដំណោះស្រាយនៃការតវ៉ារបស់និស្សិតនៅសាកលវិទ្យាល័យបាត់ដំបង
* ទី២៖ ពិគ្រោះយោបល់ និងប្រមូលធាតុចូល ទាក់ទងនឹងសេចក្តីព្រាងនីតិវិធី និងយន្តការនៃការតវ៉ារបស់និស្សិត នៅសាកលវិទ្យាល័យបាត់ដំបង
* ទី៣៖ រៀបចំសេចក្តីព្រាងនីតិវិធី និងយន្តការនៃការតវ៉ារបស់និស្សិត នៅសាកលវិទ្យាល័យបាត់ដំបង ឲ្យស្របតាមប្រកាសលេខ២២៨៩ អយក.ប្រក. របស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីនីតិវិធីនៃការស្នើ ឬការតវ៉ា ការប្តឹង និងដំណោះស្រាយសម្រាប់អ្នកសិក្សា មាតាបិតា ឬអាណាព្យាបាលនិងបុគ្គលិកអប់រំ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ច្បាប់អប់រំ ផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩ ដល់២០២៣ និងគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។
សូមបញ្ជាក់ថា នីតិវិធីនៃការតវ៉ា និងដំណោះស្រាយរបស់និស្សិត នឹងរួមចំណែកដ៏សំខាន់ក្នុងការផ្តល់សិទ្ធិសេរីភាពដល់និស្សិត អ្នកសិក្សា មាតាបិតា អាណាព្យាបាល និងបុគ្គលិកអប់រំ ក្នុងការបញ្ចេញមតិ និងតវ៉ារាល់សេវាកម្មអប់រំនានា ចំពោះគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាកម្មអប់រំ ដើម្បីទទួលខុសត្រូវ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ