សាកលវិទ្យាល័យវិទ្យាសាស្ត្រជីវិតឆែក(CULS) បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបាត់ដំបង

On Wednesday, March 28th, 2018 in Official Visiting. No Comments

នៅព្រឹកថ្ងៃសុក្រ ០៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងនៅថ្ងៃទី 23 ខែមីនាឆ្នាំ 2018 សហសេវិកពីររូបគឺ Mr. Hynek Roubik និងMs. Anna Brunerová មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រជីវិតឆែក (CULS) បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបាត់ដំបង។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងបង្កើតបណ្តាញស្រាវជ្រាវរវាង UBB និងCULS ។ Mr. Hynek Roubik និងMs. Anna Brunerová ត្រូវបានស្វាគមន៍ដោយ លោកបណ្ឌិត ជា រដ្ឋា ប្រធានទំនាក់ទំនងអន្តរជាតិ ជំនួសនាមលោកជំទាវ សៀម ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះពួកគេមានឱកាសដ៏ល្អដើម្បីជួប និងពិភាក្សាជាមួយសហការី ៗ ជាច្រើនមកពី មហាវិទ្យាល័យ កសិកម្ម និងកែច្នៃអាហារ រួមទាំងមហាវិទ្យាល័យសង្គមសាស្រ្ត និងការអភិវឌ្ឍសហគមន៍ដើម្បីស្វែងយល់នូវអ្វីដែលយើងកំពុងធ្វើនៅទីនេះ នៅក្នុង UBB និងកម្មវិធីសិក្សាទូទៅ និងការស្រាវជ្រាវជាទូទៅនៅក្នុង UBB បើប្រៀបធៀបទៅនឹង CULS ។ ទន្ទឹមនឹងនេះដែរ Mr. Hynek Roubik និងMs. Anna Brunerováត្រូវបានUBBអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍ និងសកម្មភាពដែលទាក់ទង នឹងការស្រាវជ្រាវដទៃទៀតនៅក្នុង បរិវេណសាលា និងនៅកសិដ្ឋានពិសោធន៍ UBB ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ សហសេវិកមកពី CULS មានការភ្ញាក់ផ្អើលដែល UBB សម្រេចបានរហូតមកដល់ពេលនេះហើយពួកគេ នឹងរាយការណ៍ពីចំណុចពិភាក្សាទាំងអស់ដូចជា វិញ្ញាបនប័ត្រផលិតផលកសិកម្មជាមួយ សហការីរបស់ពួកគេនៅ ទីក្រុងPrague ដើម្បីរៀបចំសំណើស្នើសុំមូលនិធិពី ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសឆែក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែច្រើនរវាង UBB និងCULS ។ ក្នុងនាមសាកលវិទ្យាល័យបាត់ដំបង យើងខ្ងុំសូមអរគុណដល់ CULS ដែលបានជ្រើសរើស UBB ជាដៃគូសហការ និងសហការីរបស់របស់យើង Mr. Hynek Roubik និងMs. Anna Brunerová សម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់ពួកគេដើម្បីមកទស្សនានិងសិក្សាពីសក្តានុពលរបស់ UBB ។


Leave a Reply

Your email address will not be published. Required fields are marked *


ព័ត៌មានទូទៅ

blog lam dep | toc dep | giam can nhanh

|

toc ngan dep 2016 | duong da dep | 999+ kieu vay dep 2016

| toc dep 2016 | du lichdia diem an uong

xem hai

the best premium magento themes

dat ten cho con

áo sơ mi nữ

giảm cân nhanh

kiểu tóc đẹp

đặt tên hay cho con

xu hướng thời trangPhunuso.vn

shop giày nữ

giày lười nữgiày thể thao nữthời trang f5Responsive WordPress Themenha cap 4 nong thonmau biet thu deptoc dephouse beautifulgiay the thao nugiay luoi nutạp chí phụ nữhardware resourcesshop giày lườithời trang nam hàn quốcgiày hàn quốcgiày nam 2015shop giày onlineáo sơ mi hàn quốcshop thời trang nam nữdiễn đàn người tiêu dùngdiễn đàn thời tranggiày thể thao nữ hcmphụ kiện thời trang giá rẻ