កម្មវិធីសម្ដែងផ្លាស់ប្ដូរវប្បធម៌រវាង និស្សិត(UBB)និងBengkulu

On Saturday, December 9th, 2017 in Uncategorized. No Comments

កម្មវិធីសម្ដែងផ្លាស់ប្ដូរវប្បធម៌រវាង និស្សិតសាកលវិទ្យាល័យបាត់ដំបង (UBB) និងនិស្សិតនៃសាកលវិទ្យាល័យ Bengkulu ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅសាកលវិទ្យាល័យបាត់ដំបងត្រូវបានចប់ជាស្ថាពរ នាព្រឹកថ្ងៃទី០៨ ខែ១២ ឆ្នាំ២០១៧។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ និងវត្តមានរបស់ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានភាសារបរទេស បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យបាត់ដំបង ព្រមទាំង និស្សិតដែលមកពីសាកលវិទ្យាល័យ Bengkulu។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានភាពកក់ក្តៅ និង សប្បាយរីករាយក្រៃលែង ជាមួយការផ្លាស់ប្តូរ នៅវប្បធម៌នៃប្រទេសទាំងពីរ ដោយមានការសំដែង បង្ហាញពីវប្បធម៌នៃការរស់នៅ របាំ និង ចម្រៀងជាតិ រវាងប្រទេសទាំងពីរផងដែរ។ នេះជាកម្មវិធីមួយដ៏ល្អ ដែលបានរឹតចំណងមិត្តភាពរវាង សាកលវិទ្យាល័យទាំងពីរ ដែលធ្វើឲ្យ និស្សិត និង និស្សិតកាន់តែមានភាពស្និទស្នាលរវាងគ្នានិងគ្នា។ សាកលវិទ្យាល័យបាត់ដំបង សូមគោរពថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យទាំងពីរ ដែលបានរៀបចំកម្មវិធីនេះឡើង សូមអរគុណដល់ប្អូនៗនិស្សិតដែលមកពីសាកលវិទ្យាល័យ Bengkulu និង និស្សិតសាកលវិទ្យាល័យបាត់ដំបង ដែលបានចូលរួម ចែករំលែកនូវវប្បធម៌ និងញ៉ាំងឲ្យកម្មវិធីនេះដំណើរការយ៉ាងរលូន និងសប្បាយរីករាយក្រៃលែង។ សាកលវិទ្យាល័យបាត់ដំបង សូមជូនពរ និស្សិត និង ភ្ញៀវទាំងអស់ ជួបតែសេចក្តីសុខ មានសុខភាពល្អ ប្រកបការអ្វីបានជោគជ័យដូចបំណងប្រាថ្នា។ សូមអរគុណ!!

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ