សាកលវិទ្យាល័យបាត់ដំបង បានរៀបចំកិច្ចប្រជុំមួយលើការគ្រប់គ្រងការរាតត្បាត

On Friday, August 24th, 2018 in meeting. No Comments

នៅថ្ងៃព្រហស្បតិ៍ ១២កើត ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំកិច្ចប្រជុំមួយ សម្របសម្រួលគណៈកម្មាធិការចម្រុះថ្នាក់ជាតិលើកទី៣ នៃគម្រោងអភិវឌ្ឍន៍ផ្សព្វផ្សាយពីប្រព័ន្ធផលិតកម្មប្រកប ដោយនិរន្តភាព លើការគ្រប់គ្រងការរាតត្បាតកត្តាចង្រៃទៅលើដំឡូងមី ក្នុងប្រទេសវៀត ណាម កម្ពុជា និងថៃ(CASPS) នៅព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ប្រជុំH2 ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ សៀម ឯមទទឹម សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យបាត់ដំបង បានអញ្ញើញបើកកម្មវិធី និងបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ និងភាគគីសហការជប៉ុន នៃម្ចាស់គម្រោងនេះ ។ កិច្ចប្រជុំមួយបង្កើតឡើងក្នុងគោលបំណង បង្ហាញការរីកចម្រើននិងបញ្ហាប្រឈមនៃគម្រោង ថែមទាំងពិភាក្សាលើសកម្មភាពនាពេលបច្ចុប្បន្ននិងអនាគតនៃផែនការការងារ រួមសមាសភាពនៃអ្នកពាក់ព័ន្ធ នៃគម្រោង។ ជាចុងក្រោយ UBB សូមថ្លែងអំណរគុណ ចំពោះភ្នាក់ងារមូលនិធិ JICA សម្រាប់ការផ្តល់មូលនិធិគាំទ្រនៃគម្រោងនេះ ។ សូមអរគុណ!!!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ