The Erasmus+ Event at Insitut Français au Cambodge (IFC)

On Friday, December 30th, 2016 in Cooperation Program. No Comments

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានចូលរួមកម្មវិធី Erasmus+ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) នៅរាជធានីភ្នំពេញកាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ កម្មវិធី Erasmus+ នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះបាននាំមកនូវការពិភាក្សាប្រកបដោយផ្លែផ្កាលើគម្រោងនៃការពង្រឹងប្រទេសនិយាយភាសាបារាំងនៅក្នុងខេត្តបាត់ដំបង ដែលក្នុងនោះសាកលវិទ្យាល័យបាត់ដំបងក៍បានចូលរួមលើកកម្ពស់ភាសាបារាំងនៅក្នុងខេត្តបាត់ដំបងផងដែរ។
សូមអបអរសាទរដល់សាកវិទ្យាល័យបាត់ដំបង សម្រាប់ការទទួលបានគម្រោងក្នុងការកសាងសមត្ថភាពចំនួន ០២ បន្ថែមទៀតនាពេលថ្មីៗនេះ គឺគម្រោង CONSEA និងគម្រោង DOCKSIDE ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបារាំង នៅទីក្រុង Toulouse និង Nantes។ គម្រោងនេះមានគោលបំណងអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដារអន្តរជាតិថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើការអភិរក្សជីវចម្រុះ បរិស្ថាន និងការស្រាវជ្រាវក្នុងដែនទឹក។
តាំងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យបាត់ដំបង លោកជំទាវ សៀង ឯមទទឹម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកសាស្រ្តាចារ្យបណ្ឌិត ឡេក សុវណ្ណ និងលោកសាស្រ្តាចារ្យបណ្ឌិត Thomas Vallée សម្រាប់ការផ្តួចផ្តើមទាញយកគម្រោង Erasmus+ នេះ ក៍ដូចជាស្ថានទូតបារាំងប្រចាំនៅកម្ពុជាដែលជួយការគាំទ្រលើគម្រោងទាំងនេះ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ