កម្មវិធីផ្លាស់ប្តូរវប្បធម៌ស្តីពី៖ គម្រោងអភិរក្សវប្បធម៌ប្រពៃណីថៃ

On Thursday, December 21st, 2017 in Exchange Program. No Comments

កាលពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គណៈប្រតិភូនៃសាកលវិទ្យាល័យបាត់ដំបង ដែលដឹកនាំដោយ លោក យឹង ហាក់ ថ្នាក់ដឹកនាំ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និង អប់រំ នៃសាកលវិទ្យាល័យបាត់ដំបង អមជាមួយបុគ្គលិក និងនិស្សិតចំនួន ១៧នាក់ បានអញ្ចើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ស្តីពី៖ គម្រោងអភិរក្សវប្បធម៌ប្រពៃណីថៃរបស់សាកលវិទ្យាល័យ RMUTI នៅខេត្តសូរិន្ទ ព្រះរាជាណាចក្រថៃ។ កម្មវិធីនេះប្រព្រឹត្តទៅដោយមានភាពវិជ្ជមាន និងសប្បាយរីករាយក្រៃលែង ក្នុងការបង្ហាញនូវវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ហើយវាក៏ជាកម្មវិធីមួយ ដែលបានបង្ហាញឲ្យឃើញពីកិច្ចសហការល្អរវាងសាកលវិទ្យាល័យទាំងពីរ លើវិស័យអប់រំផងដែរ។ និស្សិតសាកលវិទ្យាល័យបាត់ដំបង ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលសាកលវិទ្យាល័យ បានដឹកនាំនិស្សិតខ្មែរទៅសំដែងរបាំប្រពៃណីខ្មែរ លើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ពីភាពអស្ចារ្យនៃវប្បធម៌របស់ប្រទេសយើង។

 

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ