សន្និសីទអន្តរជាតិលើកទីមួយរបស់អង្គការយូណេស្កូ និងអង្គការទេសចរណ៍ពិភពលោក

On Monday, June 19th, 2017 in Ceremony, Cooperation Program, Workshop. No Comments

លោកជំទាវ សៀងឯម ទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានធ្វើបទបង្ហាញលើប្រធានបទ “បេតិកភណ្ឌសាសនា” នៅក្នុងសន្និសីទអន្តរជាតិលើកទីមួយរបស់អង្គការយូណេស្កូ និងអង្គការទេសចរណ៍ពិភពលោក ស្តីពី៖”និរន្តរភាពទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ” នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣-១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ សន្និសីទអន្តរជាតិនេះ មានចូលរួមពីមន្រ្តីជាន់ខ្ពស់របស់អង្គការយូណេស្កូ និងអង្គការទេសចរណ៍ពិភពលោកប្រមាណ ២២ប្រទេស និងមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់ប្រទេសកម្ពុជាផងដែរ។ សូមជម្រាបផងដែរថា ថ្មីៗនេះប្រទេសកម្ពុជាកំពុងរៀបសំណើរទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលទីក្រុងចំនួន ០៣ របស់ប្រទេសកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមានក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត។ 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ