International Students Exchange Program 2016

On Tuesday, July 26th, 2016 in Exchange Program. No Comments

សូមស្វាគមន៍ជាថ្មីនូវការមកដល់របស់លោកបណ្ឌិត Heri Dwi Putranto ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Bengkulu ប្រទេសឥណ្ឌូនេស៊ី និងសហការី អ្នកស្រី Gema Pertiwi ដែលបានមកធ្វើទស្សនៈកិច្ចបំពេញការងារវាយតម្លៃលើការសិក្សា និងការបំពេញការងាររបស់និស្សិតឥណ្ឌូនេស៊ីចំនួន ០៤រូបនៃសាកលវិទ្យាល័យ Bengkulu ដែលបានបញ្ចប់កម្មវិធី “ការផ្លាស់ប្តូរនិស្សិតអន្តរជាតិ ២០១៦: សេវាសហគមន៍” រយៈពេល០១ខែកន្លងទៅនេះ។ គួររំលឹកផងដែរថា កម្មវិធីវាយតម្លៃនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ប៊ិន ឆុំ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង និងវត្តមានរបស់លោកបណ្ឌិត Heri Dwi Putranto អ្នកស្រី Gema Pertiwi និងសាស្រ្តាចារ្យមួយចំនួនទៀតដែលបានអញ្ជើញចូលរួមធ្វើជាគណៈកម្មការវាយតម្លៃ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ