JICE បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

On Saturday, August 18th, 2018 in Uncategorized, Workshop. No Comments

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីសៅរ៍ ទី១៨ ខែសីហា ឆ្នាំ ២០១៨នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន JICE បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្រ្តីរាជការទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូករណ៍សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបាត់ដំបង។ លោក ប៊ិន ឆុំ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបាត់ដំបង និងលោកអនុប្រធាននាយកដ្ឋានអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ញើញបើកកម្មវិធី និងផ្តល់នូវអនុសាសន៍ល្អៗដល់មន្រ្តីរាជការដែលមានបំណងទៅសិក្សានៅប្រទេសជប៉ុន នៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីផ្សព្វផ្សាយអាហារូករណ៍នេះមានមន្រ្តីរាជការក្នុងខេត្តបាត់ដំបងប្រមាណ ៣០នាក់ បានអញ្ញើញចូលរួម។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ