អគ្គកុងស៊ុលនៃស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ​មកកាន់សាកលវិទ្យាល័យបាត់ដំបង ដើម្បីចុះអនុស្សរណៈយោគយល់

On Saturday, September 29th, 2018 in MOU. No Comments

តាមរយៈស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម Park Seung Gyoo អគ្គកុងស៊ុលនៃស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប បានដឹកនាំប្រតិភូមកពីសាកលវិទ្យាល័យ Kyung Hee Cyber University មកកាន់សាកលវិទ្យាល័យបាត់ដំបង ដើម្បីចុះអនុស្សរណៈយោគយល់រវាងគ្នានឹងគ្នា ក្នុងគោលបំណងសហប្រតិបត្តិការលើការផ្លាស់ប្តូរ និស្សិត បុគ្គលិក សាស្រ្តាចារ្យ ការស្រាវជ្រាវ និងការចូលរួមអនុវត្តគម្រោងស្រាវជ្រាវនានា ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ តាមរយៈនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យបាត់ដំបង លោកជំទាវសាកលវិទ្យាធិការ សៀង ឯមទទឹម និងលោក Yoon Byeong Kug សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Kyung Hee Cyber University សុទ្ធតែមានសុទិដ្ឋិនិយមដូចគ្នាថា នឹងខិតខំជំរុញនូវសកម្មភាពនានាដែលមានចែងនៅក្នុងអនុស្សរណៈកិច្ចនៃការយោគយល់នេះ។ ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គកុងស៊ុលនៃស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប សង្ឃឹមថាតាមរយៈអនុស្សរណៈនេះនឹងផ្តល់នូវផ្លែផ្កាសម្រាប់សាកលវិទ្យាល័យទាំងពីរក៍ដូចជាប្រទេសកម្ពុជា និងកូរ៉េផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ