កិច្ចប្រជុំ សំណេះសំណាលរវាងគណៈអធិបតីរបស់សាកលវិទ្យាល័យបាត់ដំបង

On Tuesday, April 24th, 2018 in The discussion. No Comments

នៅរសៀលថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៣:០០ នាទីរសៀល សាកលវិទ្យាល័យបាត់ដំបងមានកិត្តិយស បានរៀបចំកិច្ចប្រជុំ សំណេះសំណាលរវាងគណៈអធិបតីរបស់សាកលវិទ្យាល័យបាត់ដំបង សាស្រ្តាចារ្យ​ និងបុគ្គលិក ជាច្រើនរូបដែលជាតំណែងតាមមហាវិទ្យាល័យ និងការិយាល័យផ្សេងៗនៅក្នុងUBB ជាមួយ កញ្ញា Lucie Klimentová​ ដែលបានមកពីសាកលវិទ្យាល័យម៉ាសារីក នៃសាធារណៈរដ្ឋឆែក​ ដែលនឹងត្រូវមកហាត់ការនៅសាកលវិទ្យាល័យ រយៈពេលពីរសប្តាស៍ គោលបំណងចង់ស្វែងយល់អំពីប្រព័ន្ធការសិក្សា ជាពិសេសផ្នែករដ្ឋបាលនៅក្នុង UBB ។ ជំនួសនាមដល់ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង បានសម្តែងនូវភាវរកិច្ច និងស្វាគមន៍ដ៏កក់ក្តៅដល់ កញ្ញា Lucie Klimentová ។ យើងខ្ញុំសូមជូនពរដល់ អ្នកស្រី Lucie Klimentová ជោគជ័យនៅក្នុងការសិក្សានៅក្នុង​ UBB ។ សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ