មានកិច្ចប្រជុំមួយស្តីពី ការបន្តចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង

On Tuesday, December 5th, 2017 in Exchange Program. No Comments

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ កន្លងផុតថ្មីៗនេះ! នៅសាលប្រជុំបន្ទប់ H2 នៃសាកលវិទ្យាល័យបាត់ដំបង មានកិច្ចប្រជុំមួយស្តីពី ការបន្តចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងរវាង សាកលវិទ្យាល័យបាត់ដំបង និង សាកលវិទ្យាល័យ Bengkulu នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតក្នុងការចែករំលែកបទពិសោធន៍ជុំវិញការសិក្សា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានវត្តមាន របស់ថ្នាក់ដឹកនាំមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ រួមទាំងថ្នាក់ដឹកនាំនៃវិទ្យាស្ថានភាសាបរទេស ជាមួយ គណៈប្រតិភូ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Bengkulu ប្រទេសឥណ្ឌូនេស៊ី។ ដំណើរនៃកិច្ចប្រជុំបានប្រព្រឹត្តយ៉ាងរលូន និងសប្បាយរីករាយក្នុងការដំណើរការនៃការសហការណ៍គ្នាជាដៃគូលើឆាកអន្តរជាតិក្នុងវិស័យអប់រំ។

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ