រៀបចំកិច្ចពិភាក្សាអំពីសូចនាករអភិវឌ្ឍន៍របស់គម្រោងWorld Bank

On Friday, January 26th, 2018 in The discussion. No Comments

នាល្ងាចថ្ងៃសុក្រ ទី១០កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅ បន្ទប់ប្រជុំBនៃសាកលវិទ្យាល័យបាត់ដំបង បានរៀបចំកិច្ចពិភាក្សាអំពីសូចនាករអភិវឌ្ឍន៍គម្រោងក្នុងក្រុមការងារនីមួយៗ របស់គម្រោងWorld Bank ដើម្បីឱ្យដំណើរការគម្រោងមានភាពរលូន។ ក្រោមការអញ្ជើញចូលរួមរបស់ លោក ប៊ិន ឆុំ លោក អោ វុត្ថា លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបាត់ដំបង ព្រមទាំង លោក លោកស្រីថ្នាក់ដឹកនាំ និងបុគ្គលិក សាស្រ្ដាចារ្យរបស់សាកលវិទ្យាល័យបាត់ដំបងជាច្រើនរូប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយ ភាពរលូន និងជោគជ័យ។ សូមគោរពជូនពរ លោក លោកស្រីជាថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ឲ្យជួបតែសេចក្តីសុខ សំណាងល្អ និង ជោគជ័យគ្រប់ភារៈកិច្ច។
សូមអរគុណ!


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ