កិច្ចប្រជុំពិភាក្សាក្នុងប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាស្រាវជ្រាវដោយមិនចាំបាច់ប្រើអ៊ីនធឺណែត”

On Tuesday, January 23rd, 2018 in The discussion. No Comments

នាព្រឹក ថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ សាកលវិទ្យាល័យបាត់ដំបងមានកិច្ចប្រជុំពិភាក្សាមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង អមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា បានជួបពិភាក្សាជាមួយគណៈប្រតិភូដែលអញ្ចើញមកពីប្រទេស អូស្រ្តាលី ក្នុងប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាស្រាវជ្រាវដោយមិនចាំបាច់ប្រើអ៊ីនធឺណែត”។ វាជាគំនិតមួយថ្មីមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់និស្សិត បុគ្គលិក និង សាស្រ្តាចារ្យទាំងអស់ចង់ធ្វើការស្រាវជ្រាវ ទោះជាមិនមានអ៊ីនធឺណែត ក៏អាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើការស្រាវជ្រាវបានដែរ។ សាកលវិទ្យាល័យបាត់ដំបង សូមគោរពថ្លែងអំណរអរគុណដល់គណៈប្រតិភូទាំងអស់ដែលបានលះបង់ពេលវេលា ដើម្បីមកធ្វើការផ្សព្វផ្សាយនៅបច្ចេកទេសមួយនេះ ក៏ដូចជាការសហការណ៍គ្នាក្នុងការរួមចំណែកជួយដល់វិស័យអប់រំឲ្យកាន់តែមានរីកចម្រើនឡើង និងសូមជូនពរឲ្យអស់លោក លោកស្រីជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារៈកិច្ច។
សូមអគុណ!

 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ