សាកលវិទ្យាល័យបាត់ដំបង ត្រូវបានក្រុមប្រឹក្សានៃទីភ្នាក់ងារឧត្តមសិក្សា (AUF)ជ្រើសរើស សបដ ជាសមាជិករង

On Friday, December 29th, 2017 in The discussion. No Comments

អបអរសាទរ!
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក, ព.ស. ២៥៦១
សាកលវិទ្យាល័យបាត់ដំបង ត្រូវបានក្រុមប្រឹក្សានៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានសម្រេចជ្រើសរើស សបដ ជាសមាជិករង តាមមាត្រា១នៃលក្ខន្តិកៈរបស់ AUF ។ ក្នុងឋានៈជាសមាជិកនេះ សបដ មានសិទ្ធចូលក្នុងបណ្តាញពិភពលោក នៃគ្រឹះស្ថានជាសមាជិក ដូចជាបណ្តាញសាកលវិទ្យាល័យ និងបណ្តាញអ្នកស្រាវជ្រាវដែលប្រើប្រាស់ភាសាបារាំង មិនត្រឹមតែប៉ុណ្ណោះ សបដ អាចចូលរួមក្នុងគម្រោងទាំងឡាយដែលបង្កើតឡើងដោយសមាជិក និងត្រូវបានជួយជ្រោមជ្រែងក្នុងការរៀបចំ ព្រមទាំងបង្កើតគម្រោងផ្សេងៗ ហើយវាជាឱកាសមួយដ៏ល្អសម្រាប់ និស្សិត និងបុគ្គលិក ដែលជាអ្នកស្រាវជ្រាវ របស់ សបដ អាចដាក់សំណើទៅគ្រប់ការផ្តល់ជូនផ្សេងៗរបស់ AUF ដែលមានដូចជា ជំនួយឧបត្ថមចល័ត សម្រាប់ការសិក្សា និងបន្តការសិក្សាជាដើម ។ បន្ថែមពីនោះទៀត សបដ អាចទទួលបាន នូវសំភារៈ និងធនធានគរុកោសល្យសមស្របតាមតម្រូវការ និងបរិបទនៃតំបន់ ដូចជាផ្តល់នូវជំនួយ ខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទំនាក់ទំនងសម្រាប់ការបង្រៀន រួមទាំងការស្រាវជា្រវផងដែរ ។ លើសពីនេះទៅទៀត សបដ នឹងទទួលបានការជ្រោមជ្រែង ក្នុងការអភិវឌ្ឍន៍ភាពជាដៃគូ និងមធ្យោបាយទាំងឡាយដែល AUFមាន ដើម្បីធ្វើការអភិវឌ្ឍន៍ស្ថានប័ន ។ សូមអរគុណ! 


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ