ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងការសាងសង់អាគារវិទ្យាស្ថាន ខុងជឺ

On Saturday, May 20th, 2017 in Uncategorized. No Comments

កាលរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបាត់ដំបង បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច គួយលីន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការសាង់សង់អាគារវិទ្យាស្ថាន ខុងជឺ នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង សម្រាប់ធ្វើការបណ្តុះបណ្តាលភាសាចិនគ្រប់កំរិត និងការផ្សព្វផ្សាយពីវប្បធម៌ចិន ព្រមទាំងផ្តល់អោយបុគ្គលិក និងនិស្សិតសាកលវិទ្យាល័យបាត់ដំបងអាចប្រើប្រាស់ធនធានសម្ភារៈរបស់វិទ្យាស្ថាននេះបានផងដែរ។ វិទ្យាស្ថាន ខុងជឺ នេះមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១០រូប ដែលមាន ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន លោកសាស្រ្តាចារ្យ Prof. Gu Tianlong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច គួយលីន ជាអនុប្រធាន និងលោកប្រធានសមាគមន៍កម្ពុជាចិនម្នាក់ ជាអនុប្រធាន រួមទាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិចំនួន ០៧រូបទៀត។ ហើយវិទ្យាស្ថាននេះដែរស្ថិតក្រោមយុត្ថធិការផ្ទាល់របស់វិទ្យាស្ថាន ខុងជឺ នៃសាធារណៈរដ្ឋប្រជាមានិតចិន។


Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


ព័ត៌មានទូទៅ